ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ស ថេង សំណេះសំណាលជាមួយមន្ត្រីនគរបាលជានារី និងគ្រួសារកងកម្លាំង ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា

​ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសំណេះសំណាលយ៉ាងស្និទ្ធស្នាល ដើម្បីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨ មីនា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់។

​ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ស្នងការរង និងភរិយា, មន្ត្រីនគរបាលជានារីបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់, ភរិយារបស់លោកអធិការក្រុង-ស្រុក ព្រមទាំងភរិយារបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលយ៉ាងច្រើនកុះករ។

​ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្តមសេនីយ៍ទោ ស ថេង បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនដល់មន្ត្រីនគរបាលជានារី និងក្រុមគ្រួសារកងកម្លាំងទាំងអស់។ លោកបានសង្កត់ធ្ងន់ថា៖ ​ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសក្នុងជួរកងកម្លាំងនគរបាល បងប្អូនជានារីមិនត្រឹមតែបំពេញតួនាទីជាមន្ត្រីអនុវត្តច្បាប់ដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភរិយា និងជាម្តាយដ៏ល្អដែលជាបង្អែកដ៏កក់ក្តៅសម្រាប់គ្រួសារ។

លោកស្នងការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភរិយារបស់មន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ដែលតែងតែផ្តល់កម្លាំងចិត្ត និងយោគយល់អធ្យាស្រ័យខ្ពស់ចំពោះស្វាមី ដែលត្រូវចុះបេសកកម្មការពារសន្តិសុខជូនប្រជាពលរដ្ឋ មិនសូវមានពេលវេលានៅក្បែរគ្រួសារ។ ការជំរុញឱ្យមានការចូលរួមពីស្ត្រីកាន់តែច្រើនក្នុងតួនាទីដឹកនាំនៅក្នុងរចនាសម្ព័ន្ធនគរបាលខេត្ត។

​ក្នុងពិធីនោះ ក៏មានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់មន្ត្រីនគរបាលជានារី និងភរិយាមន្ត្រីដែលបានចូលរួមផងដែរ។ ​សម្រាប់ឆ្នាំ២០២៦នេះ ការប្រារព្ធពិធីក្រោមប្រធានបទដែលផ្តោតលើ «សន្តិភាព និងការអភិវឌ្ឍ» បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងតម្លៃរបស់ស្ត្រី ដែលជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ​ពិធីសំណេះសំណាលបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់កងកម្លាំងនគរបាលខេត្តពោធិ៍សាត់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.