សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ទឹកបរិសុទ្ធ អារុណា ចំនួន ៣០០កេស ភេសជ្ជៈ បាកាស ៥០កេស និងនំមួយចំនួន ប្រគល់ ជូន ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ និង ៧០២ ជួរមុខ នៅទិស ប្រាសាទ តាក្របី ប្រាសាទ ខ្នា ថ្មរដូន និង ប្រាសាទ តាមាន់ធំ ខេត្ត ឧត្តរមានជ័យ ដែលជាអំណោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកជំទាវ ហ៊ុន ម៉ាណា ។
ក្នុងឱកាសនោះដែរ កងកម្លាំងនគរបាលជួរមុខខេត្តឧត្តរមានជ័យ បានគោរព ថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក និងលោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភ គាំទ្រដល់កងកម្លាំងជួរមុខក៏ដូចជាជួយ ជនភៀសសឹក ជាប់ជាប្រចាំ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









