សៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ពង្រឹងនិងជំរុញបន្ថែមក្នុងការអនុវត្តដីកា ក្នុងផែនការងារនគរបាលព្រហ្មទណ្ឌ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០២ សណន ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គស្នងការនគរបាលជាតិ ស្តីពីវិធានការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ និងការអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួន ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌដែលពាក់ព័ន្ធផងដែរ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









