ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តម នាយក នាយករង លោក លោកស្រី សាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធាន អនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារលេខាធិការដ្ឋានសម្រាប់គាំទ្រ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព (គ.ភ.ឃ.ស.) សរុបមានចំនួន៨៨ រូប។

ជាកិច្ចចាប់ផ្តេីម ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍ដល់គណៈអធិបតី និងអង្គពិធីទាំងមូល ជាពិសេសខាងលេខាធិការដ្ឋាន ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលបានចំណាយពេលវេលាដេីម្បីធ្វេីការផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដល់មន្ត្រីរាជការរបស់សាលាជាតិរដ្ឋបាលនាឱកាសនេះ។

ក្នុងពិធីនេះដែរ លោក លីម កេតដារ៉ាត អនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន សម្រាប់គាំទ្រគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាពបានធ្វេីបទបង្ហាញ ស្តីពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» ជូនអង្គពិធីទាំងមូលជ្រាប។

ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ពិតជាមានសេចក្តីសោមនស្សរីករាយនិងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយទទួលបានការចាត់តាំងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដឹកនាំក្រុមការងារលេខាធិការដ្ឋានគាំទ្រការអនុវត្តនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ធ្វើការផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល នៅសាលាជាតិរដ្ឋបាលមូលដ្ឋាននាឱកាសនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានជម្រាបជូន ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបថាផ្អែកលើភាពជោគជ័យ និងមេរៀនបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងការអនុវត្តគោល នយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ជាមួយគ្នានេះលក្ខណៈសម្បត្តិ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលពីមុនធ្លាប់គ្របដណ្តប់ លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានពង្រីកវិសាលភាព ការគ្របដណ្តប់លើវិស័យមួយចំនួនថែមទៀតផងដែរ។

ឯកឧត្តម បានបន្ថែមថា ក្រសួងមហាផ្ទៃ ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័នអនុវត្តទាំងអស់ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ដែលមានលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោល នយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»(គ.ភ.ឃ.ស.)។ ដើម្បីធានាការអនុវត្តគោលនយោបាយ«ភូមិ- ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព ក្រសួងមហាផ្ទៃក៏បានចេញសៀវភៅណែនាំស្តីពីការការ អនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ និង សៀវភៅផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» (២០២៤-២០២៨) កាលពី ខែកក្កដា ឆ្នាំ២០២៤ផងដែរ។

ជាទីបញ្ចប់ ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាម ឯកឧត្តមផ្ទាល់ក៏សូមជូនពរ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននាឱកាសនេះ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍សម្រេចបានជោគជ័យគ្រប់ភារកិច្ច។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.