ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព នាព្រលប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យ នៅសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបន្តផ្តល់សារសំខាន់ ចំពោះ មរតកកិច្ចសហប្រតិបត្តិការ ដ៏ល្អក្នុងវិស័យមហាផ្ទៃ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលកន្លងទៅ ជាមួយរដ្ឋាភិបាលតួកគីយ៉េ។





