រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជុំរុញការអនុវត្តប្រកាសអន្តរក្រសួង លេខ១៦១ សហវ.ប្រក.អទច ស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងកិច្ចប្រជុំដកបទពិសោធន៍ការងារសុវត្ថិភាពចរាចរណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ស្នងការ ស្នងការរងទទួលការងារចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ និងមន្ត្រីជំនាញ នៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។













