ព័ត៌មានជាតិ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនរដ្ឋបាលខេត្តកំពង់ចាម

កំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ អុីវ វាសនា អគ្គនាយករង តំណាងដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បាននាំយក​នូវ​កុំព្យូទ័រ និងម៉ាស៊ីនព្រីន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង។

ក្នុងពិធីប្រគល់ និងទទួល បានធ្វើឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានគិតគូរដល់មន្ត្រីរាជការកំពុងបម្រើការងារតាមបណ្ដាលខេត្ត ព្រោះសម្ភារទាំងនេះ គឺជាតម្រូវការចាំបាច់សម្រាប់ការងារប្រចាំថ្ងៃ ក្នុងការជួយសម្រួលដល់ការងារចងក្រងឯកសារ ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងជាងមុន៕

bvt

Leave a Reply

Your email address will not be published.