ខេត្តកោះកុង៖ ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកគណៈកម្មាធិការ អ.ន.ក. ខេត្ត ថ្នាក់ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ ចំនួន ៣១៤នាក់ ក្នុងនោះសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តចំនួន ១៧០នាក់។
សូមជម្រាបជូនថា បងប្អូនអតីតយុទ្ធជន ចំនួន ១៧០នាក់ ក្នុងម្នាក់ៗទទួល អង្ករ ចំនួន ២៥គីឡូក្រាម និងឃីតចំនួន១ឃីត និងថវិកាមួយចំនួនផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តកោះកុង














