ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដេីម្បីពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ

មណ្ឌលគិរី៖ នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការនគរបាលខេត្ត និងផ្សព្វផ្សាយផែនការ ការងារក្រុមប្រឹក្សាវិន័យ ទៅដល់លោកស្នងការរងនៅតាមបណ្តាផែន និងតាមបណ្តាការិយាល័យជំនាញនិងតាមបណ្តា អធិការនគរបាលក្រុងស្រុកទាំង៥ ព្រមទាំងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ផងដែរ ដេីម្បីពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.