ខេត្តក្រចេះ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងាបន្ត របស់រដ្ឋបាលខេត្តក្រចេះ។ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការអង្គភាពទាំង២ ប្រធានការិយាល័យ ចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្ដម វ៉ា ថន ក៏បានសង្កត់ធ្ងន់ និងដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗ ដែលត្រូវអនុវត្តបន្ទាន់រួមមាន៖ -ការងារកសិកម្ម និងធនធានទឹក (ការងារអាទិភាព) ត្រូវចុះអន្តរាគមន៍បន្ទាន់ -ត្រូវត្រួតពិនិត្យផលប៉ះពាល់ដំណាំកសិកម្ម វាយតម្លៃការខូចខាត និង ត្រៀមលក្ខណៈស្តារឡើងវិញ សម្រាប់ជួយដល់ប្រជាពលរដ្ឋធ្វើការដាំដុះឱ្យបានទាន់ពេលវេលា -ជំរុញការយកចិត្តទុកដាក់ក្នុងការថែរក្សា និងប្រើប្រាស់ទឹក សម្រាប់ការបង្កបង្កើនផលក្នុងរដូវទឹកសម្រក -អាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឱ្យបានម៉ឺងម៉ាត់បំផុត ផ្តោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ -ត្រូវត្រៀមរៀបចំតាមតំបន់រមណីយដ្ឋាន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍នៅរដូវប្រាំងខាងមុខ ដោយពង្រឹងគុណភាពសេវាកម្ម និងអនាម័យ។
ឯកឧត្ដម វ៉ា ថន ក៏បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ និងសូមឱ្យបន្តពង្រឹងអភិបាលកិច្ចមូលដ្ឋាន ឱ្យបានរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសកម្ម ស្មារតីទទួលខុសត្រូវខ្ពស់ និងតម្លាភាព ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
