ព័ត៌មានជាតិ

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស៣ និងលើកទិសដៅបន្ត!

ស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែតុលា ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបានអញ្ជើញជាអធិបតីដ៏ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ៣ និងលើកទិសដៅអនុវត្តបន្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប នៅទីស្នាក់ការគណបក្សឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក ក្រុមការងារខេត្តសមាជិកគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការសាខាបក្សឃុំ សាខាវិទ្យាល័យ សាខាការិយាល័យសុខាភិបាលស្រុកប្រតិបត្ត សាខាមន្ទីរពេទ្យ សាខាអនុវិទ្យាល័យ សាខាបឋមសិក្សា សាខាមណ្ឌលសុខភាព ។

bvt

Leave a Reply

Your email address will not be published.