ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំអគារ គ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រសួងមហាផ្ទៃ ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត គឹម កែវមុនីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

bvt

Leave a Reply

Your email address will not be published.