ព័ត៌មានជាតិ

ឯកឧត្តម ឆែម សាវុធ ផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្ដ្រីពន្ធនាគារ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ

ភ្នំពេញ ៖ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ បានផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្ដ្រីពន្ធនាគារទាំងអស់ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ ទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងពន្ធនាគារ។

ការផ្តល់អនុសាសន៍សំខាន់ៗ របស់ឯកឧត្តម ឆែម សាវុធ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំលេខ៤២០ នៃទីស្តីការ ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈន សាណាត បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារសំខាន់ៗ របស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធីពន្ធនាគារ ការងារសន្តិសុខ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារសុខភាព ការងារសំណង់ និងកិច្ចការរដ្ឋបាល ព្រមទាំងបានណែនាំដល់បណ្តាអង្គភាពពាក់ព័ន្ធ ឱ្យបន្តអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។

មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តម ឆែម សាវុធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ ទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់ បែងចែកចំណាត់ថ្នាក់ជនជាប់ឃុំឱ្យស្របតាមនីតិវិធី និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងពន្ធនាគារ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.