ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្រើនរំលឹកមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក បន្តយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈម និងសំណូមពរនានា របស់ប្រជាពលរដ្ឋ

កណ្តាល ៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងនាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខែកមរាកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម នូ សាខន ក៏បានក្រើនរំលឹកដល់បណ្ដាលមន្ទីរអង្គភាពនានាក្នុងខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវតែបន្តយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈម […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំ លៀសហាល ៥តោន ប្រវែង ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦

(កំពង់ចាម)៖ ដើម្បីញ៉ាំងឱ្យបរិយាកាស នៃព្រឹត្តិការណ៍សង្គ្រាន្តកំពង់ចាម នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែមានភាពអធិកអធម និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំ«លៀសហាល» ដែលមានទម្ងន់រហូតដល់ ៥តោន និងតម្រៀបជាជួរមានប្រវែងដល់ទៅ ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦។ ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ការសម្រេចបន្តជ្រើសរើសយក “លៀសហាល” មកធ្វើជាចំណុចទាក់ទាញសំខាន់នាឆ្នាំនេះ គឺក្នុងគោលបំណងលើកកម្ពស់ចំណីអាហារ ដែលជាអត្តសញ្ញាណដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ខេត្តផងដែរ។ តាមរយៈការរៀបចំនេះ ខេត្តកំពង់ចាមចង់បង្ហាញពីភាពសម្បូរបែបនៃធនធានជលផលទឹកសាប និងការច្នៃប្រឌិតរបស់ប្រជាជនក្នុងតំបន់។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែធ្វើឡើងដើម្បីការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តកំពង់ចាមកាន់តែច្រើន ដែលនឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការស្នាក់នៅ ការហូបចុក និងការលក់ដូររបស់បងប្អូនអាជីវករ។ ក្រៅពីការបង្ហាញលៀសហាលនេះ សង្ក្រាន្តកំពង់ចាម ២០២៦ ក៏នឹងមានការរៀបចំល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រី និងមានការតុបតែងភ្លើងលម្អយ៉ាងស្រស់ស្អាត តាមបណ្ដោយផ្លូវមុខសាលាខេត្ត តាមមាត់ទន្លេ និងតំបន់កម្សាន្តសប្បាយៗជាច្រើនទៀត៕ ប្រភព៖ […]

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្រ្តីនគរបាលជាតិ

ប៉ៃលិន៖ នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ និងមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញមានប្រសាសន៍ផ្តាំផ្ញើ និងណែនាំដល់មន្ត្រីដែលទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិថ្មី ឱ្យបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងគោរពវិន័យវិជ្ជាជីវៈ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តរួមសហការគ្នា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនឱ្យមានភាពស្ថិតស្ថេរ និងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ព័ត៌មានជាតិ

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំពិធីដាក់ឱ្យដំណើរការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ដែលសៀវភៅនេះ នឹងជាចំណែកមួយ ក្នុងការងារប្រឆាំងនូវអំពើជួញដូរមនុស្សរបស់កម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យសម្រេចបានឯកសារមួយនេះ គឺមានការជួបពិភាក្សាជាច្រើនលើកច្រើនសារ ទាំងកម្រិតបច្ចេកទេស ទាំងការសិក្សាទូលំទូលាយ គួបផ្សំការចុះសិក្សាដោយផ្ទាល់ នៅតាមអង្គភាព ស្ថាប័ន និងខេត្តមួយចំនួន របស់មន្ត្រីបច្ចេកទេស ។ លោកជំទាវ បានបន្តថា ដើម្បីរៀបចំនូវក្របខ័ណ្ឌតាមដានមួយនេះ ក៏មានការប្រមូលនូវធាតុចូលនានា ដោយធ្វើឱ្យមានសុក្រឹតភាពរួមជាមួយថ្នាក់តំបន់ អាចអនុវត្តន៍បាន និងអាចប្រើប្រាស់ជាបង្អែកសម្រាប់ការតាមដាន ការធ្វើរបាយការណ៍ ដើម្បីជាមូលដ្ឋាននៃការបូកសរុប វាយតម្លៃឱ្យបានត្រឹមត្រូវ ចំណុចខ្លាំង ភាពប្រឈម ឬឧបសគ្គ ដែលត្រូវសិក្សាដកពិសោធន៍សម្រេចការកែលម្អ ការអនុវត្តកាន់តែល្អប្រសើរឡើង ឈានទៅការសម្រេចលទ្ធផលតាមការរំពឹងទុក នៃផែនការយុទ្ធសាស្ត្រជាតិ ។ […]

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន អញ្ជេីញដឹកនាំប្រជុំសាមញ្ញលើកទី២១ អណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើនរូបទៀតផងដែរ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ ស្រុក ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យ បានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើប វិល ត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម

ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម តាមសេចក្តីណែនាំ លេខ ០០៣ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកែប។ កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការនគរបាលក្រុង ស្រុក អង្គភាពអន្តរាគមន៍ ក្រុមចំរុះប្រចាំការតាមតំបន់ទេសចរណ៍គ្រប់ក្រុម និងមន្ត្រីនគរបាលពាក់ព័ន្ធ។ បន្ទាប់ពីបានស្តាប់ការផ្សព្វផ្សាយផែនការ លេខ ៧/២៦ ផ.ក របស់ស្នងការដ្ឋាននគរបាលខេត្តកែប ស្តីពីការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម ពីលោកប្រធានសេនាធិការនគរបាលខេត្ត និងការចូលរួមយោបល់ពីសមាជិកអង្គប្រជុំ រួចមក។ មានប្រសាសន៍ទៅកាន់អង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវគោលការណ៍ វិធានការ មួយចំនួន រួមមាន ៖ ១- បង្កើនកិច្ចហការចុះក្តាប់សភាពការណ៍ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសក្រុមការងារដឹកនាំគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ឌុម អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសក្រុមការងារដឹកនាំគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលពី លោកស្នងការនគរបាលខេត្ត នាយក- នាយករង រដ្ឋបាលសាលាខេត្ត ស្នងការរង អភិបាលរងខេត្ត នាយកទីចាត់ការរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ក្រុមការងារដឹកនាំ និងជំរុញផ្តល់ឯកសារអត្តសញ្ញាណខេត្តត្បូងឃ្មុំ មានតួនាទី ភារកិច្ច ដូចខាងក្រោម៖ ១ ទទួលខុសត្រូវដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋខ្មែរដែលទើបគ្រប់ អាយុ១៥ឆ្នាំ និងពលរដ្ឋខ្មែរដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងពលរដ្ឋខ្មែរដែលមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរខូចខាត បាត់បង់ អស់ ឬជិតអស់សុពលភាពក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ស្របតាមផែនការ និងសន្ទស្សន៍ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះ បោះឆ្នោត […]

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរ មហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងព្រះធម្មវង្សា ជា វ៉ាននី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ ព្រះធម្មមុនី ទួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ បាននិមន្តនិងអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រធំជុំ (A) សាលាខេត្តព្រៃវែង ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះមេគណខេត្ត និងគណៈសង្ឃខេត្តទាំងពីគណៈ ព្រះគ្រូអនុគណ និងមន្រ្តីសង្ឃក្រុង ស្រុកទាំងពីរគណ ព្រះមន្រ្តីសង្ឃឃុំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងទទួលបន្ទុក និងការិយាល័យសង្គមកិច្ចក្រុង ស្រុក លោកអាចារ្យវត្ត និងមន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្ត សរុបប្រមាណចំនួន ៥២០ អង្គ/រូប។ នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមជាបច្ច័យចំនួន ៥៣,០០០,០០០ លានរៀល ប្រគេនជូនដល់សមាគមសម្រាប់ទ្រទ្រង់ដល់ព្រះពុទ្ធសាសនាក្នុងខេត្តព្រៃវែង។ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបាត់ដំបង នាំយកអំណោយចែកជូនកម្លាំងនគរបាលជួរមុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបែងចែក និងប្រគល់ដោយផ្ទាល់នូវអំណោយដែលបានទទួលពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ អំណោយនេះ ត្រូវបានប្រគល់ជូនដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន០៤ និងអធិការដ្ឋាននគរបាលស្រុកចំនួន០៤ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលកំពុងបំពេញភារកិច្ចនៅតាមប៉ុស្តិ៍ជួរមុខនៃខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ ការបែងចែកអំណោយនេះ គឺជាការលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងនគរបាលជួរមុខ ដែលកំពុងខិតខំបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបូរណភាពទឹកដី។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ

តាកែវ ៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរងទាំងអស់ លោកនាយ លោក លោកស្រី នាយរងការិយាល័យ នាយផ្នែកចំណុះឱ្យ ការិយាល័យជំនាញទាំង៣៣ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់គោលការណ៍សំខាន់ៗដល់កងកម្លាំងនគរបាលជាតិត្រូវយកចិត្តទុកដាក់ការងារចាំបាច់មានដូចខាងក្រោម៖ ១ កងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍ខេត្ត ក្រុង/ស្រុក ត្រូវមានវត្តមានជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងតាមទីកន្លែងងាយរងការកកស្ទះផ្សេងៗក្នុងមូលដ្ឋាន។ ២ ត្រូវសហការឱ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការបំពេញការងារ។ ៣ ត្រូវផ្សព្វផ្សាយ មិនអោយមានការដុតផាវ និងលេងគ្រឿងផ្ទុះនានា។ ៤ ពង្រឹងទប់ស្កាត់រាល់បទល្មេីលផ្សេងៗ។ ៥ ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលេី២៤ម៉ោង។ ៦ កងកម្លាំងទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងត្រូវយកចិត្តទុកដាក់ជានិច្ច។ ៧ កងកម្លាំងនគរបាលគ្រប់មូលដ្ឋានរបស់ខ្លួន សហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ ត្រូវចុះណែនាំបងបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរលក់ហ្គាស និងត្រូវប្រុងប្រយ័ត្ន ភ្លេីងចរន្តអគ្គិសនី ភ្លេីងធូប ភ្លេីងទៀន ជៀសវាងកុំឱ្យមានអគ្គិភ័យកេីតឡេីងដោយយថាហេតុ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ thumbnail thumbnail thumbnail thumbnail thumbnail thumbnail thumbnail thumbnail thumbnail

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការអភិវឌ្ឍន៍ និងអភិបាលកិច្ចប្រព័ន្ធទិន្នន័យសន្តិសុខ ដេីម្បីប្រកាសសមាសភាព និងប្រគល់តួនាទីភារកិច្ចជូនសមាជិកក្នុងអនុគណៈកម្មការ ដោយមានការអញ្ជេីញចូលរួមពី អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ថ្នាក់ដឹកនាំ តាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់បន្ថែមថា កន្លងមកតាមបណ្តាអគ្គនាយកដ្ឋានដែលពាក់ព័ន្ធទាំងអស់បានខិតខំ ប្រឹងប្រែង ប្រមូលផ្តុំទិន្នន័យចែករំលែកបទពិសោធន៍នូវប្រព័ន្ធបច្ចេកវិទ្យា ដេីម្បីជាផលប្រយោជន៍​រួមបម្រេីឱ្យការងារប្រចាំថ្ងៃក្នុងក្របខ័ណ្ឌរួមរបស់ក្រសួងមហាផ្ទៃ។ នាឱកាសនោះដែរ ឯកឧត្តម អគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ អនុគណៈកម្មការ និងសមាជិកទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ ព្រមទាំងបានផ្តល់ធាតុចូលល្អៗ។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានស្នេីឱ្យក្រុមការងារ អនុគណៈកម្មការ នៅតាមបណ្តាអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំប្រមូលផ្តុំឡេីងវិញ និងធ្វេីបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យ ដេីម្បីរៀបចំបូកសរុប និងវាយតំលៃ ទិន្នន័យជារួមមួយសម្រាប់ដំណាក់ការទីមួយនេះ ដេីម្បីឱ្យកិច្ចការងារនេះដំណេីរការទៅដោយរលូន និងទទួលជោគជ័យ។ […]