ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរ មហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងព្រះធម្មវង្សា ជា វ៉ាននី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ ព្រះធម្មមុនី ទួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ បាននិមន្តនិងអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រធំជុំ (A) សាលាខេត្តព្រៃវែង ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះមេគណខេត្ត និងគណៈសង្ឃខេត្តទាំងពីគណៈ ព្រះគ្រូអនុគណ និងមន្រ្តីសង្ឃក្រុង ស្រុកទាំងពីរគណ ព្រះមន្រ្តីសង្ឃឃុំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងទទួលបន្ទុក និងការិយាល័យសង្គមកិច្ចក្រុង ស្រុក លោកអាចារ្យវត្ត និងមន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្ត សរុបប្រមាណចំនួន ៥២០ អង្គ/រូប។

នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមជាបច្ច័យចំនួន ៥៣,០០០,០០០ លានរៀល ប្រគេនជូនដល់សមាគមសម្រាប់ទ្រទ្រង់ដល់ព្រះពុទ្ធសាសនាក្នុងខេត្តព្រៃវែង។

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.