នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានឆ្នាំ២០២៦ (DGICM Chair) បានដឹកនាំប្រតិភូ អញ្ជើញចូលរួម សិក្ខាសាលាលើកទី២ ស្តីពីការពិនិត្យតាមដាន និងរាយការណ៍ក្នុងក្របខ័ណ្ឌ MERL នៃផែនការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជំហ៊ានទី ២ (The Bohol TIP Work Plan 2.0) ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ។
សិក្ខាសាលាលើកទី២ នេះ ត្រូវបានសហការរៀបចំក្នុងក្របខ័ណ្ឌកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន នៃប្រទេសហ្វីលីពីន (SOMTC-Philippine) ក្នុងភាពជាដៃគូសហការ នៃកម្មវិធីការងារអាស៊ាន-អូស្រ្តាលីស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (The ASEAN-Australia Counter Trafficking program) ឬ ASEAN-ACT ។
គោលបំណងនៃសិក្ខាសាលា នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់ តាមរយ:ការអនុវត្តតាមយន្តការពិនិត្យតាមដាន វាយតម្លៃ រាយការណ៍លទ្ធផលអនុវត្តផែនការ និងរៀនសូត្របទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុងចំណោមស្ថាប័នពាក់ព័ន្ធនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង ១១ ប្រទេស ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍












