ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបាត់ដំបង នាំយកអំណោយចែកជូនកម្លាំងនគរបាលជួរមុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបែងចែក និងប្រគល់ដោយផ្ទាល់នូវអំណោយដែលបានទទួលពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

អំណោយនេះ ត្រូវបានប្រគល់ជូនដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន០៤ និងអធិការដ្ឋាននគរបាលស្រុកចំនួន០៤ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលកំពុងបំពេញភារកិច្ចនៅតាមប៉ុស្តិ៍ជួរមុខនៃខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ ការបែងចែកអំណោយនេះ គឺជាការលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងនគរបាលជួរមុខ ដែលកំពុងខិតខំបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបូរណភាពទឹកដី។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.