ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការអភិវឌ្ឍន៍ និងអភិបាលកិច្ចប្រព័ន្ធទិន្នន័យសន្តិសុខ ដេីម្បីប្រកាសសមាសភាព និងប្រគល់តួនាទីភារកិច្ចជូនសមាជិកក្នុងអនុគណៈកម្មការ ដោយមានការអញ្ជេីញចូលរួមពី អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ថ្នាក់ដឹកនាំ តាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបញ្ជាក់បន្ថែមថា កន្លងមកតាមបណ្តាអគ្គនាយកដ្ឋានដែលពាក់ព័ន្ធទាំងអស់បានខិតខំ ប្រឹងប្រែង ប្រមូលផ្តុំទិន្នន័យចែករំលែកបទពិសោធន៍នូវប្រព័ន្ធបច្ចេកវិទ្យា ដេីម្បីជាផលប្រយោជន៍រួមបម្រេីឱ្យការងារប្រចាំថ្ងៃក្នុងក្របខ័ណ្ឌរួមរបស់ក្រសួងមហាផ្ទៃ។
នាឱកាសនោះដែរ ឯកឧត្តម អគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ អនុគណៈកម្មការ និងសមាជិកទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ ព្រមទាំងបានផ្តល់ធាតុចូលល្អៗ។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានស្នេីឱ្យក្រុមការងារ អនុគណៈកម្មការ នៅតាមបណ្តាអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំប្រមូលផ្តុំឡេីងវិញ និងធ្វេីបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យ ដេីម្បីរៀបចំបូកសរុប និងវាយតំលៃ ទិន្នន័យជារួមមួយសម្រាប់ដំណាក់ការទីមួយនេះ ដេីម្បីឱ្យកិច្ចការងារនេះដំណេីរការទៅដោយរលូន និងទទួលជោគជ័យ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













