ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម

តាកែវ ៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦  លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម។

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរងទាំងអស់ លោកនាយ លោក លោកស្រី នាយរងការិយាល័យ នាយផ្នែកចំណុះឱ្យ ការិយាល័យជំនាញទាំង៣៣ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់គោលការណ៍សំខាន់ៗដល់កងកម្លាំងនគរបាលជាតិត្រូវយកចិត្តទុកដាក់ការងារចាំបាច់មានដូចខាងក្រោម៖

១ កងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍ខេត្ត ក្រុង/ស្រុក ត្រូវមានវត្តមានជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងតាមទីកន្លែងងាយរងការកកស្ទះផ្សេងៗក្នុងមូលដ្ឋាន។

២ ត្រូវសហការឱ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការបំពេញការងារ។

៣ ត្រូវផ្សព្វផ្សាយ មិនអោយមានការដុតផាវ និងលេងគ្រឿងផ្ទុះនានា។

៤ ពង្រឹងទប់ស្កាត់រាល់បទល្មេីលផ្សេងៗ។

៥ ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលេី២៤ម៉ោង។

៦ កងកម្លាំងទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងត្រូវយកចិត្តទុកដាក់ជានិច្ច។

៧ កងកម្លាំងនគរបាលគ្រប់មូលដ្ឋានរបស់ខ្លួន សហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ ត្រូវចុះណែនាំបងបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរលក់ហ្គាស និងត្រូវប្រុងប្រយ័ត្ន ភ្លេីងចរន្តអគ្គិសនី ភ្លេីងធូប ភ្លេីងទៀន ជៀសវាងកុំឱ្យមានអគ្គិភ័យកេីតឡេីងដោយយថាហេតុ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.