ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាការងារជាមួយ អង្គការជនពិការភាពកម្ពុជាពាក់ព័ន្ធនឹងវិស័យពិការភាព ដោយមានការអញ្ជើញចូលរួមពី តំណាង អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងលោក លោកស្រី តំណាងអង្គការជនពិការភាពកម្ពុជា និងមន្រ្តីពាក់ព័ន្ធជានាក់ទៀតផងដែរ។ ក្នុងជំនួបនេះដែរ ក៏បានពិភាក្សាផ្ដល់ជាមតិយោបល់ ដេីម្បីទទួលបានធាតុចូល និងបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយមួយចំនួនទៅលើជនមានពិការភាព សម្រាប់ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបាននូវសេវាកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













