នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ផ្នែកការិយាល័យទាំង៤ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ដោយមានកាអញ្ចើញចូលរួមពីឯកឧត្តម អគ្គនាយករង លោកប្រធានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន លោកប្រធានាយកដ្ឋានរដ្ឋបាលសរុប អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យពាក់ព័ន្ធ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍















