ព័ត៌មានជាតិ

នគរបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្ស

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សនៅតាមសាលារៀននានាក្នុងខេត្ត។ ការផ្សព្វផ្សាយនេះ ផ្តោតលើផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន និងបញ្ហាក្មេងទំនើង ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមបង្ការការកើតមានបទល្មើសក្នុងមូលដ្ឋាន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.