ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គមន្ត្រីនគរបាលយុត្តិធម៌

នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គមន្ត្រីនគរបាលយុត្តិធម៌ដែលកំពុងសិក្សា ក្នុងថ្នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ការសំណេះសំណាលនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្ឌិត្យសភានិងសិក្ខាកាមនិងដើម្បីក្រើនរំឭក ដាសតឿន ជំរុញ និងលើកទឹកចិត្តក្នុងការសិក្សាទាំងក្នុងថ្នាក់និងទីលានគោរព វិន័យក្នុងការសិក្សា និងរក្សាអនាម័យក្នុងបរិវេណបណ្ឌិត្យសភា ឱ្យមានអនាម័យស្អាតជានិច្ច៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.