ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងមូលដ្ឋានរបស់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កោល បានអញ្ជើញដឹកនាំប្រជុំជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ២៩៣នាក់ ស្រី១៣០នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ១លើក នៅអនុវិទ្យាល័យ ហ៊ុនសែន អង្កោល ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប









