ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត និងលោកជំទាវ អញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្ដិភាព សន្ដិសុខសម្រាប់ស្រ្ដី និងគ្រួសារ”

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ និងពិធីជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលជានារី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមប្រធានបទ “សន្ដិភាព សន្ដិសុខសម្រាប់ស្រ្ដី និងគ្រួសារ”។

ក្នុងពិធីនេះ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងក្រុមការងារនគរបាលជាតិ និងមន្រ្តីរដ្ឋបាលស៊ីវិលជានារីចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនរូបទៀត។

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.