ព័ត៌មានជាតិ

ឯកឧត្តម អង មង្គល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន នៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ និងឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ រួចមក ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។

ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំការងារសំខាន់ៗមួយចំនួនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់អនុវត្តបន្ត។

ក្នុងឱកាសនោះ ក៏មានប្រគល់នូវប័ណ្ណសរសេីររបស់ក្រសួងមហាផ្ទៃជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋានដែលមានស្នាដៃល្អប្រសើរក្នុងការបំពេញភារកិច្ចជូនដល់អង្គភាពប្រចាំ ឆ្នាំ២០២៥ផងដែរ ។

ប្រភព៖ អគ្គាធិការដ្ឋាន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.