ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា

ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា​ នៅសាលាខេត្តសៀមរាប។

ឯកឧត្តម ប្រធានប្រតិភូ ក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា​ បានសម្ដែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានបង្ហាញពីចំណាប់អារម្មណ៍ក្រោយពេលទៅទស្សនកិច្ចនៅទីតាំងមួយចំនួនក្រោមការគាំទ្រពីភាគីបារាំង មានដូចជា សាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូឌុយប៊្រូល សាលាបង្រៀនភាសាបារាំង និងអង្គការផ្សេងៗផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក៏បានសម្ដែងនូវអំណរសាទរ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នេះ។ ឯកឧត្តម បានបន្តទៀតថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងរៀបចំរបាយការណ៍ពាក់ព័ន្ធការងារសំខាន់ៗមួយចំនួន ដែលកម្ពុជាបានស្នើសុំទៅកាន់រដ្ឋាភិបាលបារាំង ឱ្យបន្តការយកចិត្តទុកដាក់ គាំទ្រ និងពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា និងជាពិសេសខេត្តសៀមរាប ដែលសកម្មភាពទាំងអស់នោះ ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅខេត្តសៀមរាប​ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.