ខេត្តក្រចេះ៖ នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលអំណោយពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលបានឧបត្ថម្ភ ទឹកសុទ្ធ V-Active ចំនួន ១.៤៩៣កេស វីកូឡា V-Cola ចំនួន ១.១៤៣កេស អង្ករចំនួន ១.១៤៣កញ្ចប់អាវស្មារតី ខ្មែតែមួយចំនួន ១.៦៨៦អាវ និងថវិកាចំនួន ៦៥.៦៥០.០០០៛ (ហុកសិបប្រាំលាន ហុកសិបប្រាំពាន់រៀលគត់) ជូនដល់រដ្ឋបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរសុខាភិបាលខេត្ត និងប្រជាជនភៀសសឹកនៅក្នុងខេត្តក្រចេះ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តាំងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរសុខាភិបាលខេត្ត និងប្រជាជន ភៀសសឹកនៅក្នុងខេត្តក្រចេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធ V-Active អាវស្មារតី ខ្មែរតែមួយ និងភេសជ្ជៈ មកដល់រដ្ឋបាលខេត្ត ហើយទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់អ្នកឧកញ៉ា លើការងារសប្បុរសធម៌ និងកិច្ចការសង្គម ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វ៉ា ថន សូមជូនពរ ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ បន្ថែមទៀត ដើម្បីបន្តចូលរួមរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ












