នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលទាំងអស់ ក្នុងកងជួរ នាទីលានគោរពទង់ជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ការសំណេះសំណាលនិងណែនាំតម្រង់ទិសនេះ ដើម្បីជំរុញនិងពង្រឹងវិន័យក្នុងការសិក្សា ទាំងក្នុងថ្នាក់និងទីលាន វិន័យក្នុងការស្នាក់នៅ និងការចូលរួមធ្វើពលកម្ម សម្អាតក្នុងបរិវេណបណ្ឌិត្យសភា ដើម្បីរក្សាឱ្យមានអនាម័យស្អាតជានិច្ច។
ប្រភព៖បណ្ឌិត្យសភានគរបាលកម្ពុជា












