សូមគូសបញ្ជាក់ជូនថា ការដោះស្រាយបញ្ហាលក់ទិញក្នុងគម្រោងនេះ ក្រសួងត្រូវចំណាយពេលច្រើនក្នុងការកែសម្រួលនិងផ្ទៀងផ្ទាត់ក្បាលដី និងហេដ្ឋារចនាសម្ព័ន្ធក្នុងបុរីទាំងអស់ឡើងវិញ ព្រោះម្ចាស់បុរីបានរៀបចំប្លង់មេដោយមិនគោរពតាមលក្ខខណ្ឌនគរូបនីយកម្ម ហើយបានចុះកិច្ចសន្យាលក់ឡូត៍ជូនអតិថិជនដោយមិនបានផ្ទៀងផ្ទាត់ជាមួយផែនទីក្បាលដីដែលខ្លួនបានរៀបចំ បណ្តាលឱ្យអតិថិជនទិញឡូត៍ជាន់គ្នា ទំហំឡូត៍ក្នុងកិច្ចសន្យាខុសពីទំហំឡូត៍លើទីតាំងដីជាក់ស្តែង និងឡូត៍ដែលបានលក់ជូនអតិថិជនខ្លះទៀតមិនមានក្នុងប្លង់មេរបស់បុរីថែមទៀតផង។ ជាងនេះទៅទៀត ក្រសួងសូមអំពាវនាវដល់អតិថិជនដែលនៅខ្វះឯកសារ សូមអញ្ជើញយកទៅប្រគល់ជូនមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ រៀងរាល់ម៉ោងធ្វើការ ឱ្យបានរួសរាន់ផងដែរ។
ពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានីគម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥បណ្ណ នៅទីស្តីការក្រសួង។
១០ កញ្ញា ២០២៥