ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ។

ពិធីនេះក៏មានការអញ្ជេីញចូលរួម លោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អ្នកស្ម័គ្រចិត្តភូមិ យុវជន ប្រារព្ធ ធ្វេីនៅអគារបច្ចេកទេសក្នុងបរិវេណវិទ្យាល័យម៉ាឡៃ ស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។

ឯកឧត្តមបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងការជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនពលរដ្ឋ ដោយមិនពលរដ្ឋណាម្នាក់រងទុក្ខដោយអត់អាហារនោះទេ ពោលគឺកាកបាទក្រហមកម្ពុជាតែងតែជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនជានិច្ច។

សូមបញ្ជាក់ថា៖ គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ទាំង៣៥៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម,មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.