ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ប្រគល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២២៥ ស្ថិតនៅឃុំថ្មដា

អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោកឧត្តមសេនីយ៍ទោ​ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ បាននាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ប្រគល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២២៥ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រកម្លាំងនគរបាលជាតិនៅជួរមុខ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.