ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានប្រតិបត្តិគណៈកម្មការ សាខាសមាគមនារីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អនុប្រធាន លោកជំទាវ លោក លោកស្រី សមាជិកា សមាជិក គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើរបាយ ការណ៍ឆ្នាំ របស់គណៈកម្មការសមាគមនារីក្រសួងមហាផ្ទៃ និងបានពិភាក្សាគ្នាបន្ថែមទៀតនូវពេលចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាពេលខាងមុខ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





