ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសបច្ចេកវិទ្យា

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសបច្ចេកវិទ្យា ដល់នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមគណៈអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរដោយលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកស្នងការរងនគរបាលខេត្តពោធិ៍សាត់ និងលោកគ្រូឧទ្ទេស (គ្រូបង្គោលមកពី នាយកដ្ឋានជំនាញ)ផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

bvt

Leave a Reply

Your email address will not be published.