ព័ត៌មានជាតិ

ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា ខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា ខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ នាយក នាយករងសាលា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូនឯកឧត្តមប្រធានអង្គប្រជុំ និងអង្គប្រជុំទាំងមូលពីវឌ្ឍនភាពការងារ ដែលសាលាជាតិរដ្ឋបាលមូលដ្ឋានសម្រចបាន និងបញ្ហាប្រឈម ដែលជួបប្រទះនាពេលកន្លងមក។

ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីសាលាជាតិរដ្ឋបាលមូលដ្ឋានទាំងអស់ ដែលបានខិតខំបំពេញការងារ ដោយសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ព្រមទាំងបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.