ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៅតាមបណ្តាអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីឌីអូ Zoom ជាច្រើនរូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួន យ៉ាងសកម្ម ដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមកក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះរហូតទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។

ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានបញ្ជាក់ តាមរយៈសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ព្រមទាំងបទអន្តរាគមន៍ដកបទពិសោធន៍ការងារប្រឆាំងការសម្អាតប្រាក់ ជាឱកាសល្អមួយដែលអង្គប្រជុំទាំងមូល ក៏ដូចជាភាគីពាក់ព័ន្ធ បានជ្រាបពីសមិទ្ធផលនិងទិសដៅការងារដែលត្រូវបំពេញនៅតាមអគ្គនាយកដ្ឋាននិងអង្គភាព ក៏ដូចជាក្រុមការងារ (RPG) នៃក្រសួងមហាផ្ទៃ ព្រមទាំងបង្កលក្ខណៈឱ្យមានការចូលរួមពិគ្រោះយោបល់ និងផ្តល់នូវធាតុចូលជាច្រើន ដើម្បីអាចជាមូលដ្ឋាន ក្នុងការតម្រង់ទិស និងកសាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦កាន់តែមានភាពជាក់ច្បាស់ បន្តជំរុញវឌ្ឍនភាពការងារស្របតាមតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានា ឆ្លើយតបបានទៅនឹងបរិការណ៍ថ្មីៗ នៃការប្រឆាំងការសម្អាតប្រាក់ទាំងក្នុងប្រទេស និងអន្តរជាតិ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.