ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង អញ្ជើញអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារសិក្សា២ខ្នង នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ មីនា ២០២៦  ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារសិក្សា២ខ្នងមានចំនួន១៥បន្ទប់ នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ  ដែលជាអំណោយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង និងមានការចូលរួមពីអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជាច្រើនរូប។

 

ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដា្ឋនសាងសង់អគារសិក្សាថ្មីនៅសាលាបឋមសិក្សាព្រៃស។ សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតានិងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុងនាមររដ្ឋបាលរាជធានី និងក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង ដែលបានជួយសាងសង់អគារសិក្សាដ៏ប្រណិតខាងលើនេះ។នេះជាការចូលរួមចំណែកដ៏សំខាន់បំផុតលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.