នៅរសៀល ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអនុញ្ញាតទទួលជួបជាមួយគណៈប្រតិភូ ក្រុមហ៊ុន ប្រ៊ីធីស អឺមេរិខិន ថីប៊ែកខូ ខេមបូឌា មកសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងឧស្សាហកម្មថ្នាំជក់នៅកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ៕














