ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ២០២៦-២០៣០ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ ២០២៦-២០៣០ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន-ស្ថានីយ៍ អនុប្រធាននាយកដ្ឋាន -ស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងច្រើននិងទទួលបានលទ្ធផលល្អនាពេលកន្លងមកនេះ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញបន្ថែមទៀតដល់ថ្នាក់ដឹកនាំទាំងអស់ពន្លឿននូវសេចក្តីព្រាងរបាយការណ៍ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២៦-២០៣០) របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំតាមការកំណត់។ ក្នុងនោះដែរ ឯកឧត្តម អគ្គនាយក បានជំរុញឱ្យថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញទាំងអស់ត្រូវតែបន្តសហការគ្នា និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទីភារកិច្ចជូនអង្គភាពប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្ថែមទៀត៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.