ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍សា ៖ ផែនការរៀបចំដែនដីថ្នាក់ខេត្ត គឺជាក្របខ័ណ្ឌនៃការរៀបចំដែនដី ដើម្បីដោះស្រាយការអភិវឌ្ឍរួម របស់ខេត្តស្វាយរៀង

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  បានមានប្រសាសន៍លើកឡើងថា​ ផែនការរៀបចំដែនដីថ្នាក់ខេត្ត គឺជាក្របខ័ណ្ឌនៃការរៀបចំ ដែនដី ដើម្បីដោះស្រាយការអភិវឌ្ឍរបស់ខេត្ត​ ដោយផែនការនេះពណ៌នា ព្រមទាំងវិភាគអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងខេត្ត រួមជាមួយពិនិត្យមើលនិន្នាការ និងឱកាសនៃការអភិវឌ្ឍនាពេលអនាគត​។

ការលើកឡើងបែបនេះ នាឱកាស ឯកឧត្តម អភិបាលខេត្តស្វាយរៀង អញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។​ ឯកឧត្តមបន្តលេីកឡេីងទៀតថា​ នេះក៏ជាផែនការពហុវិស័យដែលទាក់ទងនឹងទិដ្ឋភាពសំខាន់ៗនៃបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង ជនបទ សកម្មភាពសង្គម និងសេដ្ឋកិច្ចពីទស្សនៈនៃការរៀបចំដែនដី ដើម្បីជាមូលដ្ឋានក្នុង ការកសាងទិន្នន័យអំពីការគ្រប់គ្រងប្រើប្រាស់ដី ដើម្បីជាមូលដ្ឋានច្បាស់លាស់ក្នុងការរៀចំផែនការប្រើប្រាស់ដី និងបែងចែកឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់ដីមិនចំសក្តានុពល សំដៅរក្សានូវចីរភាព បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។

ជាមួយគ្នានោះដែរ​ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញអំពីផែនការរៀបចំដែនដីខេត្ត រួមមាន​យុទ្ធសាស្ត្រ អនុយុទ្ធសាស្ត្រ និងសកម្មភាពក្រោមគោលដៅរួមចំនួន៥ គឺ៖

ទី១៖ពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងលើកកម្ពស់តួនាទីរបស់ខេត្តក្នុងការអភិវឌ្ឍន៍ជាតិ

ទី២៖ការពារបរិស្ថានធម្មជាតិ និងជីវចម្រុះ

ទី៣៖បរិស្ថានទីក្រុងមានភាពប្រសើរឡើង

ទី៤៖លើកកម្ពស់លទ្ធភាពទទួលបានសេវាចំពោះប្រជាពលរដ្ឋគ្រប់រូប

ទី៥៖កែលម្អគុណភាព និងការ គ្របដណ្តប់នៃហេដ្ឋារចនា សម្ព័ន្ធ។ ប្រើប្រាស់គោលនយោបាយ អាទិភាពខ្ពស់។ ពិចារណា ពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុនៅក្នុងការ សម្រេចចិត្តអភិវឌ្ឍន៍គ្រប់យ៉ាង។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញការបោះបង្គោលព្រំដីរបស់រដ្ឋឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយការរុករានទន្ទ្រានកាន់កាប់ដីរដ្ឋ និងជំរុញការរៀបចំកសាង ផែនការប្រើប្រាស់ដីថ្នាក់ឃុំ/សង្កាត់អត្ថិភាពនៅថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.