ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានអគ្គនាយកដ្ឋាន ៤ក្រោមចំណុះក្រសួងមហាផ្ទៃ កំពុងដើរលឿនជាងគេ ក្នុងវិស័យឌីជីថល

(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដើរលឿនជាងគេ ក្នុងវិស័យឌីជីថលនេះ ស្របតាមយុទ្ធសាស្ដ្ររបស់ក្រសួងមហាផ្ទៃ។

ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាអធិបតីបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា «ក្នុងរយៈពេល ៣ឆ្នាំនេះ អគ្គនាយកដ្ឋានកំពុងដើរលឿនជាងគេ ក្នុងវិស័យឌីជីថលនេះ មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ»។

ទន្ទឹមនឹងនេះ ប្រមុខក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការរៀបចំកិច្ចការងារតាមប្រព័ន្ធឌីជីថល ពិតជាមានសំខាន់ ដើម្បីបម្រើឱ្យវិស័យការងារផ្សេងៗ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.