រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន អគ្គនាយករង តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធវិដេអូZoom ផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
















