នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ លើកទី២ ដែលកំពុងសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ពិធីសំណេះសំណាលនេះ ក្នុងន័យជំរុញឱ្យសិក្ខាកាមខិតខំប្រឹងប្រែងសិក្សា ហ្វឹកហាត់ និងគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍ផ្សេងៗ របស់សាលាដែលបានកំណត់៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា





