ព័ត៌មានជាតិ

នគរបាលខេត្តកែប បន្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុង​មូលដ្ឋាន

ខេត្តកែប៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប មន្ត្រីផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ត បន្តផ្ដល់សេវាសាធារណៈ(បំពេញបែបបទផ្ដល់និងប្រគល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ) ជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕

ប្រភព​៖​ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

bvt

Leave a Reply

Your email address will not be published.