ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកស្រី ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ឆេង ឡៃគី (Ms. Cheng Lai-Ki) ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងគណៈប្រតិភូនៃស្នងការដ្ឋាននគរបាលទីក្រុងហុងកុង នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក – A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនិងអនុញ្ញាតឱ្យក្រុមការងារជំនាញ ត្រៀមធ្វើបាឋកថា ស្តីពីការបណ្តុះបណ្តាលបច្ចេកទេសលើជំនាញចំនួន២គឺ ទី១ «ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រនិងការគ្រប់គ្រងវិបត្តិ» និងទី២ «បច្ចេកទេសគ្រប់គ្រងបញ្ហាប្រឈមធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភានគរបាលកម្បូជា។

ក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានស្នើលោកស្រី ជួយចំនួន៣ចំណុច គឺ ១- ស្នើសុំជំរុញកិច្ចទំនាក់ទំនងដើម្បីចុះអនុស្សរណៈ(MoU) រវាងបណ្ឌិត្យសភានគរបាលកម្ពុជានិងមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង

២- ស្នើសុំឧបត្ថម្ភគាំទ្រក្នុងការបញ្ជូនគ្រូ១រូប ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញ «បញ្ជាដឹកនាំកម្រិតខ្ពស់» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤-១៥ ខែឧសភា ឆ្នាំ២០២៦ នៅមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង

៣- ស្នើជួយលើការងារស្រាវជ្រាវ ការងារបណ្តុះបណ្តាលគ្រូ និងបច្ចេកទេសពាក់ព័ន្ធមួយចំនួន។ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានថ្លែងបញ្ជាក់ជូនគណៈប្រតិភូថា ឯកឧត្តមមានជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការវាងអង្គភាពទាំង២ នឹងកាន់តែមានភាពស៊ីជម្រៅនិងល្អប្រសើរថែមទៀត៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.