ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហការ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ក្រុមហ៊ុន Internet, ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គីសនីនៅក្នុងខេត្តប៉ៃលិនទាំងអស់ ស្តីពីបច្ចុប្បន្នភាព នូវកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួច បង្កប់ Scam Online នៅគ្រប់ទីតាំងអាគារស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមានដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្តប៉ៃលិន កំពុងបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Scam Online) គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំការពិនិត្យការតាំងទីលំនៅរបស់ជនបរទេសទីតាំងកាស៊ីណូដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូល មករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាក្នុងខេត្តទាំងអស់ ត្រូវខិតខំរួមគ្នាដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដោយប្ដូរឥរិយាបថនិងសកម្មភាព ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយសមធម៌ និងបរិយាប័ន្ន ជាពិសេសេវាផ្គត់ផ្គង់ ទឹកស្អាត អគ្គិសនី និង Internet ប្រកបដោយផាសុខភាពនិងមានគុណប្រយោជន៍ ជូនប្រជាពលរដ្ឋស្របតាមសង្គមកំពុងអភិវឌ្ឍន៍ដើម្បីនិរន្តរភាពនិងការអភិវឌ្ឍសង្គមជាតិ ឈានឆ្ពោះទៅរកការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ដែលកំណត់ជាអាទិភាពគឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិជ្ជាក្នុងគោលបំណងពង្រឹងនូវអភិបាលកិច្ចល្អ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ ក្រុមហ៊ុន Internet, ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គីសនី នៅក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមធ្វើការអង្កេត និងតាមដាន រាល់គ្រប់ទីតាំងអាគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមាន ដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់ ជាពិសេស ការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួចបង្កប់ Scam Online នៅគ្រប់ទីតាំង។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.