ព័ត៌មានជាតិ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អញ្ជេីញបិទ សិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្សនិងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ»

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បាន

អញ្ជើញបិទ សិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្សនិងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ» ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ទទួលបន្ទុកការងារបុគ្គលិក រដ្ឋបាលរាជធានី ខេត្ត ទទួលបន្ទុកការងារបុគ្គលិក  និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទទួលបន្ទុកការងារបុគ្គលិក ព្រមទាំងសមាជិក សមាជិកា លោក លោកស្រីថ្នាក់ដឹកនាំតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃសរុប ចំនួន២២៦រូប ដែលមានរយៈពេលពេញមួយព្រឹក នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្ដីការក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះដែរ បន្ទាប់ពីធ្វើបទបង្ហាញរបស់វាគ្មិន និងវេទិកាសំណួរចម្លើយរួចមក ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញមានប្រសាសន៍បិទអង្គសិក្ខាសាលា 

ដោយបានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា នៃអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមសិក្ខាសាលារយៈពេលមួយព្រឹកនេះ ដោយបានយកចិត្តទុកដាក់ស្តាប់ កត់ត្រា និងសួរសំណួរដល់វាគ្មិន ញ៉ាំងឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងទទួលបានជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក។

ក្នុងឱកាសនោះ ឯកឧត្ដមនាយ ឧត្ដមសេនីយ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន លោកគ្រូ លី ហាវ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចែករំលែកចំណេះដឹងនិងបទពិសោធលើការងារអភិបាលកិច្ចធនធានមនុស្សនិងភាពជាអ្នកដឹកនាំជូនដល់អង្គសិក្ខាសាលានាឱកាសនេះផងដែរ។ ហើយខ្លឹមសារសំខាន់ៗនៃបទឧទ្ទេសរបស់វាគ្មិន ដែលបានយកមកចែករំលែកនាព្រឹកនេះ ពិតជាមានសារៈសំខាន់សម្រាប់អង្គសិក្ខាសាលា ដើម្បីយកទៅពិចារណានិងច្នៃប្រឌិតក្នុងការអនុវត្តការងារជាក់ស្ដែងនៅតាមអង្គភាពរបស់ខ្លួន ។

ជាលទ្ធផល អង្គសិក្ខាសាលានេះបានបង្ហាញឱ្យឃើញនូវការពង្រឹងអភិបាលកិច្ចធនធានមនុស្ស តាមរយៈការរុករកភាពខ្លាំងនិងភាពខ្សោយក្នុងខ្លួន ការគិតទុកជាមុន ការគិតស៊ីជម្រៅ ការគិតវិជ្ជមាន វិធីសាស្ត្រនិងយុទ្ធសាស្ត្រនៃការដោះស្រាយបញ្ហា និងវិធីសាស្ត្រនៃការសម្រេចចិត្តដ៏ត្រឹមត្រូវ បានបង្ហាញអំពីការអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំ ដោយប្រកាន់ភ្ជាប់នូវវិន័យផ្ទាល់ខ្លួន ភាពជាគំរូ ភាពជាអ្នកដឹកនាំ អភិបាលកិច្ចល្អ និងយុទ្ធសាស្ត្របង្កើតវប្បធម៌ក្រុមការងារខ្លាំង ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.