ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានរួមគ្នាទប់ស្កាត់ករណីឆបោកតាមប្រព័ន្ធអនឡាញ

តាកែវ៖ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានរួមមានក្រុងស្រុក ឃុំសង្កាត់ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណីឆបោកតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្ដិសុខសង្គម។

ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៩ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត មន្រ្តីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ លោកអធិការនគរបាល ប៉ុស្តិ៍នគរបាល រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការបង្ការ ទប់ស្កាត់ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការចុះតាមដានត្រួតពិនិត្យ ស្រាវជ្រាវ ទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ ពិសេសអំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបានូវគោលនយោបាយមានសុវត្ថិភាពដែលបានដាក់ចេញ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៏បានណែនាំដល់មន្រ្តីច្រកទ្វាព្រំដែនទាំងអស់ក្នុងខេត្តតាកែវ ត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត រាល់ភ្ញៀវបរទេសដែលចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកខេត្តតាកែវ ក្រែងមានប្រព្រឹត្តបទល្មើសជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ពិសេសOnline Scram កុំឱ្យមានអោយសោះ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.