ខេត្តកំពត៖ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំង នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលជាអំណោយរបស់រដ្ឋបាលខេត្ត និងសាខាសមាគមនារីខេត្ត ដើម្បីចូលរួមបន្ថែម ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅ និងការបំពេញភារកិច្ចការពារបូរណភាពទឹកដីរបស់កងកម្លាំង៕
ប្រភព៖ រដ្ឋបាលខេត្តកំពត





