ព័ត៌មានជាតិ

លោកជំទាវ ឈី វ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើជួលទីតាំងដី សម្រាប់វិនិយោគអភិវឌ្ឍន៍គម្រោងអេកូទេសចរណ៍

ខេត្តកោះកុង៖ ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសូមជួលទីតាំងដី មួយកន្លែង ទំហំ ២៨ ៨១០ម៉ែត្រក្រឡា សម្រាប់វិនិយោគអភិវឌ្ឍន៍គម្រោងអេកូទេសចរណ៍ នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាលបាល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថាន អភិបាលរងក្រុង និងអ្នកស្នើសូមព្រមទាំងមន្ត្រីអ្នកពាក់ព័ន្ធ។

ក្នុងឱកាសនោះលោកជំទាវអភិបាលខេត្ត បានស្នើលោក លោកស្រី ដែលមានវត្តមានក្នុងកិច្ចប្រជុំ ធ្វើការពិភាក្សា និងផ្តល់ធាតុចូល ក្នុងន័យធ្វើការអភិវឌ្ឍខេត្ត និងទាក់ទាញអ្នកវិនិយោគ មកធ្វើការបោះទុនក្នុងខេត្តកោះកុង ដើម្បីលើកកម្រិតជីវភាពប្រជាពលរដ្ឋ និងទាក់ទាញអ្នកទេសចរជាតិ អន្តរជាតិ មកកម្សាន្ត និងបន្តផ្សព្វផ្សាយពីសក្កានុពលនានា ក្នុងខេត្តកោះកុងឱ្យកាន់តែទូលំទូលាយ។ចំពោះសំណើនេះផងដែរលោកជំទាវក៏សូមចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អ្នកដែលវិនិយោគបន្ត និងលោក លោកស្រីអ្នកពាក់ព័ន្ធទាំងអស់ ជួយសម្របសម្រួលយ៉ាងណាឱ្យបានសមស្រប ទៅនឹងច្បាប់លិខិត និងគោលការណ៍ណែនាំនានា។

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.